
ប្រទេសបារាំងកំពុងប្រឈមមុខនឹងភាពចលាចលនយោបាយបន្ថែមទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីចុងក្រោយគឺលោក Sébastien Lecornu បានលាលែងពីតំណែងក្រោយពីបានកាន់តំណែងត្រឹមតែ ២៦ ថ្ងៃប៉ុណ្ណោះ។

ប៉ុន្មានម៉ោងបន្ទាប់ពីការលាលែងពីតំណែង លោក Lecornu បានទទួលយកសំណើរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីធ្វើឱ្យប្រទេសមាន “ស្ថិរភាព” ។

ការប្រែប្រួលដែលមិននឹកស្មានដល់នោះបានធ្វើឲ្យមានភាពចលាចលនយោបាយ នាំឱ្យភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងនៅលើផ្សារហ៊ុនទីក្រុងប៉ារីស ចំពេលមានការព្រួយបារម្ភអំពីសមត្ថភាពរបស់គណបក្សនយោបាយក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។

ការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Lecornu នៅព្រឹកថ្ងៃចន្ទនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញពីគណៈរដ្ឋមន្ត្រីរបស់លោក ហើយបានធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីបារាំងទី 3 ដែលបានចាកចេញពីតំណែងចាប់តាំងពីខែធ្នូឆ្នាំមុន។
ប្រភព: BBC news



































Leave a Reply