ប្រទេសរូម៉ានីថ្កោលទោសទីក្រុងមូស្គូថា “គ្មានទំនួលខុសត្រូវ” ករណីដ្រូនរុស្ស៊ីរំលោភលើដែនអាកាសរបស់ខ្លួន

ប្រទេសរូម៉ានីបានថ្កោលទោសចំពោះ “សកម្មភាពមិនទទួលខុសត្រូវ” របស់ទីក្រុងមូស្គូ បន្ទាប់ពីបានចោទប្រកាន់ថា ដ្រូនរបស់រុស្ស៊ីបានរំលោភលើដែនអាកាសរ៉ូម៉ានី អំឡុងពេលវាយប្រហារលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុង Bucharest ប្រទេសរូម៉ានីបញ្ចេញយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង។

ដ្រូនរបស់រុស្សីដែលប្រើក្នុងការវាយប្រហារលើអ៊ុយក្រែនបានចូលដែនអាកាសរ៉ូម៉ានីនៅម៉ោង ៦:០៥នាទីល្ងាចនៅថ្ងៃទី ១៣ខែកញ្ញា។នេះបើតាមក្រសួងការពារជាតិរ៉ូម៉ានីបានប្រាប់កាលពីថ្ងៃសៅរ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានឱ្យដឹងថា ដ្រូនបានហោះជុំវិញរយៈពេលប្រហែល ៥០នាទី មុនពេលចាកចេញពីដែនអាកាសរ៉ូម៉ានីនៅជិតទីក្រុង Pardina ភាគខាងជើងតំបន់ Dobruja ឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។

ដោយឡែកក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ។

ប្រភព: CNN news