
សេអ៊ូល៖ និស្សិតពេទ្យកូរ៉េខាងត្បូងដែលបានដើរចេញពីសាលាកាលពីឆ្នាំមុនក្នុងការតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលដែលបង្កើនចំនួននិសិ្សតចូលរៀននៅសាលាពេទ្យបាននិយាយនៅថ្ងៃសៅរ៍ទី 12 ខែកក្កដា ថាពួកគេនឹងត្រលប់ទៅសាលាវិញដោយអំពាវនាវឱ្យអាជ្ញាធរធ្វើការកែកាលវិភាគសិក្សាមកជាធម្មតាវិញ។

សមាគមវេជ្ជសាស្រ្ដកូរ៉េនៅក្នុងសេចក្តីថ្លែងការណ៍មួយបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីកែកាលវិភាគសិក្សាឡើងវិញ និងកែលម្អលក្ខខណ្ឌបណ្តុះបណ្តាល។

និស្សិតពេទ្យរាប់ពាន់នាក់បានដើរចេញពីសាលានៅដើមឆ្នាំ 2024 ដោយប្រឆាំងនឹងផែនការរបស់រដ្ឋបាលមុន ក្នុងការបន្ថែមចំនួននិស្សិតថ្មីរាប់ពាន់កន្លែងនៅសាលាពេទ្យ។

និស្សិតចុះកម្មសិក្សា បានអះអាងថាការកើនឡើងនៃការចូលរៀនសាលាពេទ្យនឹងធ្វើឱ្យគុណភាពនៃការអប់រំផ្នែកវេជ្ជសាស្ត្រធ្លាក់ចុះ។ ពួកគេបាននិយាយថាការធ្វើកំណែទម្រង់បន្ថែមជាការចាំបាច់ ជាជាងបង្កើនចំនួននិស្សិត ព្រោះការធ្វើកំណែទម្រង់អាចទាក់ទាញវេជ្ជបណ្ឌិតឱ្យចូលទៅផ្នែកថែទាំសំខាន់ៗ ដូចជាផ្នែកសង្គ្រោះបន្ទាន់ ឬពេទ្យកុមារជាដើម។
ប្រភព: CNA news







































Leave a Reply