
លោក Donald Trump បានប្រាប់ក្នុងការប្រជុំជាឯកជននៃម្ចាស់ជំនួយកាលពីឆ្នាំ២០២៤ ថាលោកធ្លាប់បានព្យាយាមធ្វើការរារាំងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន ពីការវាយប្រហារអ៊ុយក្រែនដោយការគំរាម “បំផ្ទុះគ្រាប់បែកក្នុងទីក្រុងម៉ូស្គូ” ដែលជាការសងសឹក នេះបើយោងតាមខ្សែអាត់សំឡេងដែលបានផ្តល់ទៅឱ្យសារព័ត៌មាន CNN ។

លោកត្រាំបាននិយាយក្នុងអំឡុងពេលកម្មវិធីរៃអង្គាសប្រាក់ឆ្នាំ ២០២៤ ថា “ខ្ញុំបាននិយាយជាមួយពូទីនថា ប្រសិនបើអ្នកចូលទៅវាយអ៊ុយក្រែន ខ្ញុំនឹងទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងមូស្គូ។ ខ្ញុំប្រាប់អ្នកឲ្យហើយ ខ្ញុំគ្មានជម្រើសទេ” ។ តែពូទីនមើលទៅហាក់បីដូចជាមិនជឿខ្ញុំទេ។ ប៉ុន្តែគាត់ថាជឿខ្ញុំ ១០%” ។

ក្រោយមក លោក Trump បានអះអាងថា លោកបានបញ្ជូនការព្រមានស្រដៀងគ្នានេះទៅកាន់ប្រធានាធិបតីចិន ស៊ីជីនពីង ដូចគ្នាជុំវិញការឈ្លានពានលើកោះតៃវ៉ាន់ ដោយប្រាប់ថា សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកលើទីក្រុងប៉េកាំងជាការសងសឹក។
ប្រភព: CNN news




































Leave a Reply