សហរដ្ឋអាមេរិកផ្អាកការផ្ដល់សព្វាវុធទៅឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិកបានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់អ៊ុយក្រែនខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែអាក្រក់ឡើង នេះបើយោងតាមសេតវិមាន។

អ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បាននិយាយកាលពីថ្ងៃអង្គារ៍ទី១កក្កដាថា ការសម្រេចចិត្តនេះធ្វើឡើងផ្អែកលើការ “គិតពីផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាចំបង” បន្ទាប់ពីការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអំពី “ការគាំទ្រជំនួយយោធារបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងៗ”។

សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាប្រមាណ១០ពាន់លានដុល្លារអាមេរិកទៅកាន់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារកាលពីខែកុម្ភៈឆ្នាំ២០២២។បញ្ហានេះនាំឲ្យមន្រ្តីសហរដ្ឋអាមេរិកមួយចំនួនមានការព្រួយបារម្ភអំពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកមានកម្រិតទាបពេក។

ការសម្រេចចិត្តនេះបានកើតឡើងក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានជួបជាមួយលោកវ្ល៉ាឌីមៀសេលេនស្គីនៅកិច្ចប្រជុំកំពូលរបស់អង្ការណាតូកាលពីសប្តាហ៍មុននៅហូឡង់។

ប្រភព: BBC news