ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កន សំអាត អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តំណាង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងប្រគល់អំណោយមួយចំនួន ជូនកីឡាករទូក ង «អភិវឌ្ឍយុវជនបារាយណ៍អណ្តែតសែនជ័យ» មកពីខេត្តព្រៃវែង ដែលត្រៀមចូលរួមការប្រណាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។

ក្នុងឱកាសនោះ លោក កន សំអាត បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជូនចំពោះក្រុមកីឡាករទូក ង និងសំណូមពរ ត្រូវបង្កើនកិច្ចសហការ សាមគ្គីភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីមានថាមពលប្រកួតយកជ័យជម្នះឱ្យបាន ។

ទន្ទឹមនូវការជូនជាថវិកានិងគ្រឿងឧបភោគបរិភោគ ដល់កីឡាករទូក ង នាពេលនោះ ប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានជូនពរដល់កីឡាករទូក-ង «អភិវឌ្ឍយុវជនបារាយណ៍អណ្តែតសែនជ័យ» ក៏ដូចជាកីឡាករទាំងអស់ ដែលត្រៀមប្រកួត នាព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងអស់គ្នា៕


Leave a Reply