
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តខុសវិន័យ ព្រមទាំងដកហូតមុខតំណែងមកជាមន្ដ្រី។

យោងតាមសេចក្ដីបំភ្លឺរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណ និងរង់ចាំទទួលនូវរាល់ព័ត៌មានពីគ្រប់ប្រភពដែលរិះគន់ក្នុងន័យស្ថាបនា និងការពារកិត្តិយសរបស់សា្ថប័ននគរបាលជាតិ៕




Leave a Reply