ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិភាក្សា និងសម្រេចលើរបៀបវារៈចំនួន៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍ព្រឹទ្ធសភា កិច្ចប្រជុំបានសម្រេច៖
១- បញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់។

២- បញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្ដីពី ការទទួលយកបទបញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងឬប្រើប្រាស់ទៅលើរថយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្ដល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃច្បាប់បញ្ញត្តិអង្គការសហប្រជាជាតិទៅគណៈកម្មាធិការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភាដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់។


៣- បញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់ទៅគណៈកម្មាធិការសាធារណការដឹកជញ្ជូនអាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនង្គររូបនីយកម្មនិងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់៕
Leave a Reply