ម្ចាស់ចម្ការ សហគមន៍ និងក្រុមហ៊ុន មានបំណងនាំទុរេន ទៅកាន់ទីផ្សារចិន ត្រូវមកចុះបញ្ជី ដើម្បីនាំចេញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។

ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។ (ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយ សេចក្តីជូនដំណឹងនេះ)។

បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាម នីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕