
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ រួសរាន់ដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញបែបបទ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនទៅមន្ត្រីមានសមត្ថកិច្ច។

បើតាមសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ជូនថា ប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរក្នុងគោលបំណងផ្សេងៗ ដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការ ចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត លើកលែងតែមានប្បញ្ញត្តិដោយឡែក៕







Leave a Reply