នាយករដ្ឋមន្ដ្រីកម្ពុជា ថ្លែងអំណរគុណនូវគោលនយោបាយរបស់ថៃ មិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីបង្កគ្រោះថ្នាក់ដល់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ នូវគោលនយោបាយរបស់ថៃ ដោយមិនអនុញ្ញាត ឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។

ការឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ពិធីចុះហត្ថលេខារវាង កម្ពុជា-ថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព ។

នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា «ខ្ញុំគុណគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍ នេះដូចគ្នា ។ ប្រទេសថៃ គឺជាដៃគូរពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់របស់កម្ពុជា»។

ក្នុងជំនួបនោះដែរ សម្ដេច និងនាយករដ្ឋមន្ដ្រីថៃ បានជួបពិភាក្សាគ្នានូវយុទ្ធការជាក់ស្ដែង និងគំនិតផ្តួតផ្ដើម បំពេញបន្ថែមផ្សេងៗគ្នារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ របស់ប្រទេសទាំងពីរបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណធុរជនថៃ ចំពោះទំនប់ចិត្ត និងការសម្រេចចិត្តបណ្ដាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេច ជម្រាបជូនមិត្តថៃ ថា កម្ពុជា បានត្រៀមខ្លួនរួចជាសម្រេច និងបើកជំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍៕