នាយករដ្ឋមន្ដ្រីកម្ពុជា ៖ កំពង់ផែរាម នឹងមាននាវាចម្បាំងរបស់ អាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងនាវាចម្បាំងរបស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត” នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។

ការប្រកាសទុកជាមុនរបស់ សម្តេចធិបតី នេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេនៅផែរាម ក្រោយពីកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ។

នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងឱ្យដឹងថា ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក និងទំនាក់ទំនងសហប្រតិបត្តិការគ្រប់បណ្ដាប្រទេសលើពិភពលោក។ សម្ដេច ថា «ប្រទេសណា ក៏យើងមិនជំទាស់ដែរ យើងទទួលទំនាក់ទំនងសហប្រតិបត្តិការវិនិយោគទាំងអស់»៕