ឱកាសអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ 

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូនដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែវ សួនសុភី ដល់សិស្ស-និស្សិតទូទាំងប្រទេស ជាពិសេសសិស្ស-និស្សិត មកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឲ្យសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)  ឆ្នាំ២០២៤-២០២៥។

លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំអាហារូបករណ៍គឺផ្ដល់ជូនសិស្ស-និស្សិតទូទាំងប្រទេស សិស្សដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ (ទទួលបានអាទិភាព) ជាសិស្សដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់សកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) សិស្សត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯត្កជននិងបំពេញពាក្យកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។ ជាមួយគ្នានេះ លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៍អាចស្នើសុំអាហារូបករណ៍បានតាមរយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា)។ បេក្ខជនអាចស្នើពាក្យតាមរយៈ Google Form អារូបករណ៍អភិសន្តិបណ្ឌិត ស សុ ខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវScan ឬថត (ឱ្យបានច្បាស់) តាមរយៈ https://docs.google.com/forms/d/e/1FAIpQLSeBUEnr6_IlIq0ShJdJbHI4BH2Gkc4nKHxR2GELI36A6H8-Fg/viewform ។ សិស្ស-និស្សិតក៏អាចស្វែងរកព័ត៌មាននៃការដាក់ពាក្យតាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវScan ឬថត(ថតឱ្យបានច្បាស់) ផ្ញើទៅកាន់Telegram របស់ក្រុមការងារតាមរយៈ លោក ម៉ៅ រិទ្ធច័ន្ទសំណាង៖ ០៩៦ ៥៩១ ៦៩៤២, កញ្ញា លី សុគន្ធា៖ ០១៧ ៦៨៤ ៨៨១ និងកញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍៖ ០៩៦ ៥៤៩ ០៧៣៣ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕