សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៥នាក់  ក្រោយលួចនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

បាត់ដំបង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៩៖៥៥នាទី សមត្ថកិច្ចស្រុកឯកភ្នំ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យ ប្រចាំទិសទន្លេសាប បានចុះបង្រ្កាបករណីនេសាទដោយប្រើប្រាស់ឧបករណ៏ខុសច្បាប់១ករណី ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបានចំនួន០៥នាក់ នៅចំណុចកន្លែងអភិរក្សជលផលឡូតិ៍បំរុងពាក់កន្ទេល ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន០៥នាក់ ជាជនជាតិវៀតណាមរួមមាន៖ ១-ឈ្មោះ ង្វៀង យុំាងញ៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ ង្វៀង យុំាងទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ង្វៀង យុំាងថាំង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ង្វៀង យុំាងកែវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម និង៥-ឈ្មោះ ង្វៀង យុំាងចៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ទាំង០៥នាក់មានទីលំនៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងនិងខេត្តសៀមរាប ។

វត្ថុតាងចាប់យកបានរួមមាន៖ កាណូតស្មាច់ប្រវែង៧,២ម៉ែត្រ ពណ៌ផ្ទៃមេឃ បំពាក់ម៉ាស៊ីន២៥សេសចំនួន០១គ្រឿង, អួនអូសទឹកសាបប្រវែង ១១៥ម៉ែត្រ ប្រឡា៣.៥សង់ទីម៉ែត្រ ចំនួន០១វង់, ធុងក្លាសេចំណុះ១៥០លីត្រ ពណ៌ក្រហម ចំនួន០១, ត្រីចំរុះខូចគុណភាពចំនួន ១០គីឡូក្រាម។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០៥នាក់ ខាងលើទៅកាន់ផ្នែកជលផល ចាត់ការបន្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕