កម្ពុជា នឹងផ្តល់ថវិកា ១០ម៉ឺនដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការដោះស្រាយការលំបាក ក្នុងគ្រោះមហន្តរាយរញ្ជួយដី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែល លោក អញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងឱកាសកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

បទអន្តរាគមន៍ទាំងស្រុងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានខ្លឹមសារដូចខាងក្រោម ៖