OPEC បន្តកាត់បន្ថយទិន្នផលប្រេងមួយខែទៀត រហូតដល់ចុងខែធ្នូ

បរទេស ៖ អារ៉ាប៊ីសាអូឌីត និងប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្តបាននិយាយកាលពីថ្ងៃអាទិត្យទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ពួកគេនឹងពន្យារពេលផែនការ ដើម្បីបង្កើនទិន្នផលប្រេងជាបណ្តើរៗរហូតដល់ដំណាច់ឆ្នាំនេះ ដោយបន្តកាត់បន្ថយទិន្នផលរបស់ខ្លួនមួយខែបន្ថែមទៀត ។គ្មានហេតុផលណាមួយ ត្រូវបានផ្តល់ឱ្យសម្រាប់ការកាត់បន្ថយទិន្នផលរបស់ខ្លួនមួយខែនេះទេ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ។

កាលពីខែមិថុនា អង្គការអូប៉ិចបាននិយាយថា ការកាត់បន្ថយប្រេងចំនួន២.២ លានបារ៉ែលក្នុងមួយថ្ងៃ ជាការកាត់បន្ថយដោយស្ម័គ្រចិត្តបន្តរហូតដល់ខែកញ្ញា ប៉ុន្តែបន្ទាប់មកត្រូវកាត់បន្ថយបន្តិចម្តងៗពីមួយខែទៅមួយខែ រហូតដល់ខែកញ្ញា ក្រោយមកអូប៉ិច បានបន្តកាត់បន្ថយរហូតដល់ខែវិច្ឆិកា ។

កាលពីថ្ងៃអាទិត្យ ក្រុមដែលរួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានបន្តកាត់បន្ថយការកាត់ម្តងទៀត ចំនួនមួយខែរហូតដល់ចុងខែធ្នូ នេះបើតាមការប្រកាសលើគេហទំព័រសម្ព័ន្ធភាព OPEC+ ។

អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងធំជាងគេទី៧របស់ពិភពលោក ប៉ុន្តែជម្លោះកាន់តែធំទៅៗនៅមជ្ឈិមបូព៌ា អាចជះឥទ្ធិពលដល់ប្រទេសផលិតថាមពលដ៏ធំបំផុត របស់ពិភពលោកមួយចំនួននៅក្នុងតំបន់ ៕ ដោយ ៖ រាជសីហ៍០៤