
ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានសង្ឃឹមថា សង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ ព្រមទាំងកម្សាន្តផ្សេងទៀត នៅលើដងវិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយម សម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ សង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះ នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន»។

សូមរំលឹកថា ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចាប់ផ្តើមនៅរៀងរាល់ម៉ោ ៦ល្ងាច ដល់ម៉ោង ១១យប់ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕





Leave a Reply