
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ។

បើតាមលិខិត របស់រដ្ឋមន្រ្តីមុខងារសាធារណៈ នាថ្ងៃ១០ ខែមីនា ឆ្នាំ២០២៥ បានផ្ញើទៅគ្រប់អភិបាលរាជធានី-ខេត្ត ការឱ្យផ្អាកផ្ទេរនេះ ក្នុងគោលបំណងគ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់ ។

លិខិតបានបញ្ជាក់ដែរថា នាពេលកន្លងមកក្រសួងមុខងារសាធារណៈក៏បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅតាមមណ្ឌលសុខភាពគោលដៅ។

បើតាមលិខិតរបស់ ក្រសួងមុខងារ គឺថាកំណត់ចំនួនមន្ត្រីសុខាភិបាលអប្បបរមាចំនួន៧នាក់ក្នុង១មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស ៕

Leave a Reply