
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំ ដើម្បីត្រៀមសង្រ្គោះឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះអាសន្នកើតឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ដូច្នេះសូមសាធារជនទាំងអស់ជ្រាប និងជួយសម្រួលដល់ការចល័តរបស់រថយន្តអគ្គិសភ័យរថយន្តសង្គ្រោះ ក្នុងការធ្វើលំហាត់សមយុទ្ធនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយយោងទៅតាមច្បាប់ស្តីពីអាកាសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិកតម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise) រៀងរាល់ពីរឆ្នាំម្តង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។

ដូច្នេះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទីរសៀល។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា លំហាត់សមយុទ្ធនេះនឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាត ភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងនោះផងដែរក៏មានការ ចល័តរថយន្តអគ្គិសភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សាលាខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាសCATS៕


Leave a Reply