
នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយអនុវត្តតាមអំណាចតុលាការករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅត្រង់ចំណុចច្រកទ្វារចេញចូលមុខកាស៊ីណូធីជីហ្គេនទីង ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ជនសង្ស័យឈ្មោះ ឆង ធារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រួមនឹងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានមាន៖ ១.ក្រាមពណ៌សថ្លាសារធាតុញៀន ចំនួន ០១កញ្ចប់តូច ២.ទូរសព្ទចំនួន ០១គ្រឿង ម៉ាកOppo ពណ៌ទឹកសមុទ្រ ចំនួន ០១គ្រឿង ៣.ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply