
តូក្យូ: អ្នកពន្លត់អគ្គីភ័យច្រើនជាង២០០០នាក់កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃធំជាងគេបង្អស់នៅប្រទេសជប៉ុនដែលមិនធ្លាប់កើតមានក្នុង៣ទសវត្សន៍ចុងក្រោយនេះ។ មន្ត្រីជំនាញបានឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៣ មីនា មនុស្សប្រមាណ៤៦០០នាក់កំពុងត្រូវបានជម្លៀសខ្លួន។

នៅសប្តាហ៍មុនមានមនុស្សម្នាក់បានស្លាប់ដោយសារគ្រោះអគ្គីភ័យនៅភាគខាងជើងក្នុងតំបន់ Iwate។ របាយការណ៍បានឱ្យដឹងថាមានភ្លៀងធ្លាក់ក្នុងកម្រិតទាបនៅក្នុងតំបន់ និងមានរដូវក្តៅខ្លាំងនាឆ្នាំមុននៅទូទាំងប្រទេសជប៉ុន ដោយសារតែការផ្លាស់ប្តូរអាកាសធាតុធ្វើឲ្យសីតុណ្ហភាពកើនឡើងកម្តៅ ទូទាំងពិភពលោក។

អគ្គីភ័យនៅជិតទីក្រុងនៃតំបន់ Ofunato ត្រូវបានឆេះបំផ្លាញប្រមាណ២១០០ហិកតានាថ្ងៃព្រហស្បតិ៍។នេះបើយោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យនិងគ្រោះមហន្តរាយបានរាយការណ៍នៅថ្ងៃចន្ទនេះ។

អ្នកពន្លត់អគ្គីភ័យមកពី១៤តំបន់នៃប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូ បាននិងកំពុងព្យាយាមពន្លត់អគ្គភ័យ ជាមួយនិងឧទ្ឋមា្ភគចក្រចំនួន១៦គ្រឿង បូករួមទាំងឧទ្ឋមា្ភគចក្ររបស់កងទ័ព បានបាញ់ទឹកពន្លត់អណ្តាតភ្លើងទាំងនោះ។
គេបានប៉ាន់ប្រមាណថាអគ្គីភ័យបានបំផ្លាញអគារចំនួន៨៤ខ្នងនាថ្ងៃអាទិត្យ។ តែទោះជាយ៉ាងណាព័ត៌មានលម្អិតនៅមិនទាន់បានដឹងច្បាស់នៅឡើយ នេះបើយោងតាមការប្រាប់របស់ភ្នាក់ងារ។

ប្រជាជនប្រមាណ២០០០នាក់បានចាកចេញពីលំនៅដ្ឋាន ទៅស្នាក់នៅជាមួយមិត្តភិក្តិនិងសាច់ញាតិរបស់ពួកគេ និង ប្រជាជនច្រើនជាង១២០០នាក់ទៀតកំពុងជម្លៀសទៅរកទីកន្លែងសុវត្ថិភាព នេះយោងតាមមន្ត្រីជំនាញ។
ប្រភព: Channel News Asia-CNA

Leave a Reply