
នៅក្នុងឆានែលតេឡេក្រាមទាហានអ៊ុយក្រែនបានសម្តែងការខឹងសម្បាយ៉ាងខ្លាំងថា “ពួកគេសុខចិត្តស្លាប់ជាជាងទៅលុតជង្គង់អង្វរគេ”។ មន្រ្តីទីក្រុងkyivក៏បានបង្ហាញពីសាមគ្គីភាពរបស់ពួកគេផងដែរ។

កិច្ចព្រមព្រៀងរបស់លោក Zelensky នៅថ្ងៃសុក្រនេះជាការងារសាមញ្ញមួយនិងស្ទើរតែជោគជ័យទៅហើយព្រោះសេចក្តីព្រមព្រៀងក្នុងការជីកយករ៉ែកម្ររងចាំតែការចុះហត្ថលេខាតែប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំលោក Zelensky បានបង្ហាញទឹកមុខមានកង្វល់ តែលោកនៅតែប្រើពាក្យសម្តីខ្លាំងៗស្ដីបន្ដោសលោកពូទីនដែរ។ លើសពីនេះលោកត្រាំប្រធានាធិបតីអាមេរិកបានប្រាប់លោកថា “លោកZelensky គ្មានសន្លឹកបៀរអ្វីនៅក្នុងដៃនោះទេ” តែលោក Zelensky បានតបវិញថា “លោកមិនបានលេងសន្លឹកបៀរអ្វីនោះទេ”។ លោកបន្ថែមថា ប្រជាជនអ៊ុយក្រែនមិនបានលេងសន្លឹកបៀរអ្វីនោះទេ។ទោះបីយ៉ាងណាតួលេខនៃអ្នកស្លាប់ដោយសារសង្គ្រាមមានច្រើនជាងតួលេខដែលបានរាយការណ៍។

លោក Zelensky ក៏បានបន្ថែមនៅក្នុងបទសម្ភាស៍ជាមួយសារព័ត៌មាន fox newsទៀតថា លោកគ្មានអារម្មណ៍ថាលោកដឹងខុសជាមួយលោកត្រាំនោះទេ តែគាត់គិតថាទំនាក់ទំនងមួយនេះនិងត្រូវបានផ្សះផ្សារឡើងវិញ។
ប្រភព: CNN news


Leave a Reply