សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅស្រុកថ្មគោល

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៤០នាទី សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ ករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី១១ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អុឹម សូរិយា ហៅញ៉ក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្រុមទី១១ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមទាំងវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៤២ ត.ព្រ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕