
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២ និង៤៥នាទី ប្រជាពលរដ្ឋឈ្មោះ ព្រីង សុីណាន ភេទប្រុស អាយុ៥៤ឆ្នាំ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ។

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យភ្លាម ហើយប្រទះឃេីញគ្រាប់មីនចំនួន ០១គ្រាប់ ជាប្រភេទស្នូលពោត។ បន្ទាប់មកសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗបើប្រទះឃើញត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយយថាហេតុ៕

Leave a Reply