
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ចំនួន ០២ទីតាំង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងវាលស្រែ ស្ថិតក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ២៥នាក់។

វត្ថុតាងដកហូតរួមមាន៖ មាន់ជល់ ចំនួន ០៨ក្បាល, សង្វៀនសម្រាប់ ជល់មាន់ ចំនួន០៣, ចង្ក្រានហ្គាស ចំនួន ០២, ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ ចំនួន០១, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន០២, គោយន្តកន្ត្រៃ ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ៣៧គ្រឿង, រថយន្ត ចំនួន ០៨គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


Leave a Reply