
ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ធ្វើពិធីបួងសួងនៅទីសក្ការបូជាមួយចំនួននៅទីរួមខេត្តព្រៃវែង ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យ កើតមានដល់ក្រុមការងារ និង សុំឱ្យដំណើរការប្រឡង ជ្រេីសរេីសយុវជនឆ្នើម ផ្នែកចម្រៀងរដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង៤រសៀលថ្ងៃទី ០២ វិច្ឆិកា នេះ ដំណើរការបានរលូន ។

សូមជម្រាបថា កម្មពិធី “ប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ” ដែលរៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នឹងប្រព្រឹត្តធ្វើឡើង នៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ៕






Leave a Reply