ហាងផឹកស៊ីយីហោ «ម្លប់ធ្នង់មានលាភ» បង្កប់សេវាផ្លូវភេទ សមត្ថភាពចុះបង្រ្កាបឃាត់ខ្លួនមនុស្ស២៦នាក់

កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ចុះបង្រ្កាបទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ ម្លប់ធ្នង់ មានលាភ ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ និងឃាត់ខ្លួននារី២៦នាក់។

ប្រតិបត្តិការខាងលើធ្វើឡេីងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកហាងនេះ តែងតែបើកទទួលភ្ញៀវអោយចូលផឹកសុី ហើយមាននារីស្រស់ស្អាតវ័យក្មេងអង្គុយកំដរថែមទៀតផង ដោយមានការសង្ស័យទើបនៅយប់នេះ សមត្ថកិច្ចដាក់កម្លាំងចុះទៅឆែកឆេរ នឹងឃាត់ខ្លួននារីបាន២៦នាក់ យកមកនាយកដ្ឋានប្រឆាំងការជួយមនុស្ស និងការពារអនិតិជន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕