អធិការរងខណ្ឌ ៧មករា ម្នាក់ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពាន នៅខណ្ឌដង្កោ បណ្ដាលឱ្យកូនស្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៤នាក់

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ លី ឡាំ អធិការរងនគរបាលខណ្ឌ៧មករា ទទួលការងារអន្ដរាគមន៍ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ (ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ស្ពានអ្នកបើកបរដោយលោកអធិការរងខាងលើ បានបណ្ដាលឱ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ៤នាក់ផ្សេងទៀតរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង និងប្រគល់សព និងរថយន្ដទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕