
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការឲ្យលោកវរសេនីយ៍ទោ ហឿង វឿន អធិការរងខណ្ឌសែនសុខ និងលោកអនុសេនីយ៍ឯក មាស ភារម្យ មន្រ្តីកងអន្តរាគមន៍ពិសេសចំណុះការិយាល័យអន្តរាកមន៍ និងតម្រួតបទបញ្ជា ត្រូវមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ។

បើតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃ១៨ កុម្ភៈ មន្រ្តីនគរបាលទាំង២រូបនេះ ល្មើសបទពិន័យនគរបាលជាតិកម្ពុជា ។

គួរបញ្ជាក់ថា វរសេនីយ៍ទោ ហឿង វឿន និងអនុសេនីយ៍ឯក មាស ភារម្យ ត្រូវបានគេដឹងថា ជាមន្រ្តីសមត្ថកិច្ច ២នាក់ ក្នុងចំណោមច្រើននាក់ទៀត បានប្រើសំដីមិនសមរម្យ និងរុញច្រានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ក្រោយពីលោកឲ្យបណ្ឌិតវាស់ជាតិអាល់កុលតែមិនឃើញមានជាតិស្រវឹងនៅក្នុងខ្លួន កាលពីរាត្រីថ្ងៃ១៧ កុម្ភៈ ៕


Leave a Reply