ក្មេងទំនើងចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយវាយកាប់គ្នាបង្ករភាពអនាធិបតេយ្យតាមទីសាធារណៈ

ក្មេងទំនើង២ក្រុមមានគ្នា៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនក្រោយវៃកាប់គ្នា ដែលមូលហេតុផ្តើមចេញពីការផឹកស៊ីក្បែរគ្នា ឌឺដងដាក់គ្នាក៏កើតជម្លោះ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើសួនច្បារមាត់ស្ទឹងក្រុងតាខ្មៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្មេងទំនើងទាំង៩នាក់រួមមាន៖ ១. ពិន រតនា អាយុ១៩ឆ្នាំ ២. ហួង ភក្រ្តា អាយុ១៧ឆ្នាំ ៣. ផាន ផាន់នូ អាយុ១៧ឆ្នាំ ៤. ប៉ែន សៀងហៃ អាយុ១៧ឆ្នាំ ៥. សាន រតនៈគុណ អាយុ១៧ឆ្នាំ ៦. សន បរមី អាយុ២៧ឆ្នាំ ៧. ហ៊ុន ប៊ុនហុង អាយុ១៧ឆ្នាំ ៨. អយ អុីងឃីម អាយុ១៧ឆ្នាំ ៩. ពេជ្រ រតនា អាយុ១៥ឆ្នាំ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងពីរក្រុមត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនិតិវិធីច្បាប់៕