
ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ ហើយបានជួបផ្ទាល់ជាមួយមេទ័ពខ្មែរ និងមេទ័ពថៃ ដែលឈរជើងនៅទីនោះ។

លោក អភិបាលខេត្ត បានអះអាងថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ លោកក៏បានណែនាំដល់ដល់មេទ័ពខ្មែរ និងថៃ រក្សាទំនាក់ទំនងល្អជាមួយគ្នា។

នាឱកានោះដែរ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានប្រគល់អំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគបរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ផងដែរ។

សូមរំលឹកថា ដំណើរឡើងទៅកាន់ប្រាសាទតាមាន់ពីសំណាក់ លោកអភិបាលខេត្ត ធ្វើឡើងក្រោយមានការប៉ះសម្តីគ្នារវាងមេទ័ពខ្មែរ និងថៃ៕





Leave a Reply