
រថយន្ត Toyota Prius មួយគ្រឿងឆ្លងប្រព័ន្ធភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការជួយពន្លត់ភ្លើងឆេះរថយន្តខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប។

ឧបទ្ទវហេតុអគ្គីភ័យនេះបណ្តាលឲ្យឆេះរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6541 (ខូចខាត ៨០%) និងឆេះរាលដាលដល់រថយន្តចំនួន ០១គ្រឿងទៀត ម៉ាក TOYOTA VELOZ ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8441 (ខូចខាត ១០%)។

សូមបញ្ជាក់ថា ករណីអគ្គីភ័យឆេះរថយន្តខាងលើកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា ដោយសារតែការឆ្លងប្រព័ន្ធភ្លេីងបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ



Leave a Reply