ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលីសុំសេចក្ដីសុខ សម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីព្រៃវែង២០២៥ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសួនច្បារ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីក្រុងពាលីនេះមានការចូលរួមពីលោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង, ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និងក្រុមការងាពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥នេះ មានរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២-១៦ ខែខែមេសា ឆ្នាំ២០២៥ ដោយនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ ក៏មានការរៀបចំ នូវតំបន់ត្រជាក់ចិត្ត ដាក់ស្តង់តាំងពិព័ណ នៅលទ្ធផលក្នុងស្រុក កន្លែងលេងល្បែងប្រជាប្រិយ កន្លែងសាសនាមានពូនភ្នំខ្សាច់ និងមានការប្រគំតន្ត្រីខ្នាតធំ ព្រមទាំងមានការប្រលងស្រីស្អាតប្រុសស្អាត និងវ័យចំណាស់ផងដែរ៕