
ហាងលក់ស្បែកជើងយីហោ ហាឌូ ស្តរ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៥E1 ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។

គ្រអគ្គីភ័យបានឆេះអស់ទ្រព្យសម្បត្តិរួមមាន៖ ម៉ាស៉ីនត្រជាក់ ចំនួន០២គ្រឿង, កង្ហារបឺតខ្យល់ ចំនួន០១គ្រឿង, កុំព្យូទ័រ ចំនួន០២គ្រឿង, កាមេរ៉ា ចំនួន០២គ្រឿង រួមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។ ហើយកម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៣និង៥០នាទីរសៀលខែឆ្នាំដដែរ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា ដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕
ប្រភព៖ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ




Leave a Reply