ម្ដាយបង្កើតកាប់កូនស្រីខ្លួនឯងដាច់ក បង្ករឲ្យមានការភ័យខ្លាច នៅខេត្តបាត់ដំបង

ម្ដាយបង្កើត ប្រើកាំបិតោបុ័ងតកាប់កូនស្រីខ្លួនឯងដាច់ក បង្ករឲ្យមានការភ័យខ្លាចយ៉ាងរន្ធត់ កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី ១៤ កុម្ភៈ ស្ថិតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ក្រោយសម្លាប់កូនស្រីនៅក្នុងផ្ទះយ៉ាងស្ងាត់ស្ងៀម ស្ត្រីជាម្ដាយមិនបានរត់គេចខ្លួនទេ ហើយត្រូវកម្លាំងអធិការក្រុងបាត់ដំបងឃាត់ខ្លួនយកទៅកាន់អធិការក្រុង ភ្លាមៗដែរដើម្បីសួរនាំ ។ បើតាមមន្ត្រីជំនាញបានប្រាប់ថា ជនសង្ស័យឈ្មោះ សួ សុភា ភេទស្រី អាយុ៣០ឆ្នាំ រីឯកូនស្រីដែលស្លាប់ឈ្មោះ ហឿម ស្រីម៉ាច អាយុ២ឆ្នាំ។

បើតាមក្រុមគ្រួសារ និងប្ដីជនដៃដល់បានប្រាប់ថា ស្ត្រីដៃដល់ធ្លាប់កើតរោគសរសៃប្រសាទ និងធ្លាប់ប្រើថ្នាំសសៃរប្រសាទផងដែរ។ ជាទម្លាប់ស្ត្រីរូបនៅសំងំនៅតែក្នុងផ្ទះមិនសូវនិយាយស្ដីជាមួយក្រុមគ្រួសារឬអ្នកជិតខាងទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងយ៉ាងម៉េចបានជាស្ត្រីរូបមានចរិតកាចសាហាវ រហូតទាញកាំបិតបុ័ងតោកាប់សម្លាប់កូនស្លាប់យ៉ាងរន្ធត់បែបនេះ។ 

បច្ចុប្បន្ន ស្រ្តីដែលកាប់សម្លាប់កូនខ្លួនឯង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីសួរនាំមូលហេតុ និងចាត់ការបន្តតាមនីតិវិធីហើយ៕