
ចិញ្ចើមផ្លូវជុំវិញរបងសាលារៀនសន្ធរម៉ុក បានក្លាយជាកន្លែងចតឡានយ៉ាងអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និង រំលោភលើផ្លូវសម្រាប់អ្នកថ្មើរជើង ដែលបច្ចុប្បន្ន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានជំរុញលើកទឹកចិត្តដល់ អភិបាលរាជធានី អភិបាលខណ្ឌទាំង ១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់នេះ។

សិស្សានុសិស្សរៀននៅវិទ្យាល័យសន្ធរម៉ុក ប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានស្នើសុំដល់អាជ្ញាធរ គួរបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីកុំឲ្យសិស្សានុសិស្សត្រូវបង្ខំចិត្តដើរលើផ្លូវដែលជាសិទ្ធិរបស់យានយន្តអាចបណ្ដាលមានគ្រោះថ្នាក់បានគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ស្ថិតនៅកំណាត់ផ្លូវកម្ពុជាក្រោម ចំណុចមុខសាលាសន្ធរម៉ុក មូលដ្ឋានសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Leave a Reply