មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺដល់កុមារជាង១០ម៉ឺននាក់ ក្នុងខែមករា ឆ្នាំ២០២៥ 

តាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥នេះ មានកុមារចំនួន ៨៨ ៦៤៨ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥ ៤៦៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២ នាក់ មានជំងឺគ្រុនឈាន និង ២ ៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែក ស្រ្តីមានផ្ទៃពោះចំនួន ៨ ៥៦៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១ ៧១៦ នាក់ ផងដែរ។

សូមបបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ៕