គុណភាពខ្យល់នៅកម្ពុជា មានកម្រិតល្អ គិតចាប់ពីល្ងាចម្សិលមិញរហូតមកដល់ព្រឹកនេះ 

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តរតនគិរី   ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន

ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ ៖ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកែប  

ពណ៌លឿង ៖ ខេត្តព្រះសីហនុ និងខេត្តកោះកុង

ពណ៌ទឹកក្រូច ៖ ខេត្តពោធិ៍សាត់