អ្នកលក់ឡេល្បីឈ្មោះ ត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមាគមឧកញ៉ាហៅសាកសួរ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា  និង សមាគមឧកញ៉ាកម្ពុជា បានចេញលិខិតអញ្ជើញឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ការអញ្ជើញឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riyaនេះ គោលដៅដើម្បីពិភាក្សាលើការផ្សព្វផ្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិស សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។