ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការទទួលយកពលរដ្ឋខ្មែរដែលអាមេរិកមានគម្រោងបញ្ជូនមកវិញ

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូស បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ទទួលយកប្រជាពលរដ្ឋខ្មែរដែលភាគីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ មានគម្រោងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មកប្រទេសកំណើតវិញ ។

ឯកឧត្តម ប៉ែន មានប្រសាសន៍ថា ថ្នាក់ដឹកនាំកម្ពុជាអត់ដែលបោះបង់ ចោលប្រជាពលរដ្ឋខ្លួនណាម្នាក់នោះទេ គឺតែងតែយកចិត្តទុកដាក់ ជាក់ស្តែងគឺបានត្រៀមស្វាគមន៍ពួកគេជានិច្ច ប្រសិនបើអាម៉េរិកគ្រោងបញ្ជូនពួកគេមកវិញនាពេលខាងមុខនេះ ។

ឯកឧត្តម ក៏បានគូសរំលេចផងដែរថា ដូចករណីនាពេលកន្លងមក រាល់ពេលភាគីអាម៉េរិកចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក វិញ គឺភាគីខ្មែរតែងតែសហការជាមួយអាមេរិកក្នុងការបំពេញបែប បទនានាដើម្បីទទួលពួកគេមកប្រទេសកំណើតវិញ ដោយមិនដែលបដិសេធចោលម្តងណាឡើយ។ សូមបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាម៉េរិកជាលើកទី២ កាលពីពេលថ្មីនេះ បានប្រកាសពីការបញ្ជូនជនអន្តោ ប្រវេសន៍ខុសច្បាប់ដែលរស់នៅអាម៉េរិកឱ្យមកប្រទេសកំណើតវិញ ។

សូមបញ្ជាក់ថា ក្រសួងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា ប្រទេសជាសមាជិកអាស៊ានទាំង១០មានជាង២ម៉ឺននាក់នឹងបញ្ជូនចេញមកវិញដែលកម្ពុជា មានជិត២០០០នាក់៕