
ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយដ៏ថ្លៃថ្លា និងថវិកាមួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ មានប្រសាសន៍ថា ថ្វីត្បិតអំណោយនេះមិនជាច្រើនប៉ុន្មាន ប៉ុន្តែគឺជាការជួយសម្រួលដល់ជីវភាពក្នុងគ្រាដែលកំពុងជួបការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ហើយនេះក៏មិនមែនជាលើកទី១ទេ ដែលថ្នាក់ដឹកនាំ និងក្រុមការងារតាមរយៈ ឯកឧត្តមបណ្ឌិត បានចុះមកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកពោធិ៍រៀងនេះ។

ឯកឧត្តមបណ្ឌិតបន្តថា យើងមានថ្នាក់ដឹកនាំល្អ ប្រកបដោយព្រហ្មវិហារធម៌ ស្រឡាញ់ប្រជាពលរដ្ឋទុកដូចជាកូនចៅ គឺពិតជាសំណាងណាស់។ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល លោកនៅតែបន្តវប្បធម៌ដ៏ល្អផូរផង់ យកចិត្តទុកដាក់លើបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ជូនថា ក្រោមការចង្អុលបង្ហាញរបស់ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រុមការងារបានចុះមកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី មកចែកជូន បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ៕





Leave a Reply