រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងនឹងបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

អបអរសាទរ! សិស្ស-និស្សិត ចំនួន២០នាក់ ទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្ដល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្ស-និស្សិត ចំនួន២០នាក់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមការឧបត្ថម្ភ និងគាំទ្រពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ។ បេក្ខជនសិស្ស-និស្សិត ដែលមានរាយនាមក្នុងសេចក្តីជូនដំណឹងខាងលើសូមទំនាក់ទំនង ផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា) ឬតាមរយៈតេឡេក្រាម លោក ម៉ៅ រិទ្ធច័ន្ទសំណាង៖ ០៩៦ ៥៩១ ៦៩៤២ ដើម្បីមកទទួលយកអាហាររូបករណ៍។ សូមបញ្ជាក់ថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានផ្ដល់អាហារូបករណ៍សិក្សានៅមហាវិទ្យាល័យរាប់រយកន្លែងក្នុងមួយឆ្នាំៗដល់យុវជនដែលជាការលើកកម្ពស់សមត្ថភាព បណ្ដុះបណ្ដាលធនធានមនុស្សដល់ប្អូនៗជាទំពាំងស្នងឫស្សីឱ្យក្លាយជាយុវជនមានសក្ដានុពល សម្រាប់ប្រទេសជាតិ៕

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះក្រសួងព័ត៌មាននឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់នូវចំណេះដឹង និងការចេះបញ្ជាក់ពីប្រភេទព័ត៌មានពិត និងព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។

ការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណជាង ៤០០នាក់។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលជាគំនិតមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន និងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គ្រោងធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

លោករដ្ឋមន្ត្រីក៏បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត៕