
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការចុះបង្ក្រាបកាសុីណូអត់ច្បាប់មួយកន្លែង លួចបើកលេងល្បែងសុីសងសុខច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់។

មនុស្សប្រុសស្រីទាំង១៨នាក់ រួមមាន៖ ទី១ ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក) អាយុ២៦ឆ្នាំ,ទី២ ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ,ទី៣ ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ,ទី៤ ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី៥ ឈ្មោះ សុំ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក,ទី៦ ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក,ទី៧ ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក,ទី៨ ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក,ទី៩ ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ,ទី១០ ឈ្មោះ ខ្លេង ស្រីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក,ទី១១ ឈ្មោះ វណ្ណ សុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី១២ ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិក ទី១៣ ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ,ទី១៤ ឈ្មោះ សោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ,១៥ ឈ្មោះ វ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ,ទី១៦ ឈ្មោះ សុខ ស្រីល័ណ្ខ ភេទស្រីអាយុ២៥ឆ្នាំ,ទី១៧ ឈ្មោះ យន លីផេង ភេទស្រី អាយុ ២៥ឆ្នាំ នឹងទី១៨ ឈ្មោះ ប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំ។

កងរាជអាវុធហត្ថ បានបញ្ជាក់ថា ការចុះបង្ក្រាបនេះគឺមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកល្បែងសុីសងខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ ជាបុគ្គលិកស្រីចំនួន១០នាក់ ជនជាតិចិនចំនួន៣នាក់ និងអ្នកលេងចំនួន៥នាក់។


សូមបញ្ជាក់ថា មនុស្សទាំង ១៨នាក់ រួមទាំងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

Leave a Reply