សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនក្មេងទំនើង១២នាក់ ក្រោយគំរាមកំហែងសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានសម្រេចចេញដីកាឃុំខ្លួនក្មេងទំនើងចំនួន១២នាក់ ក្រោយគំរាមកំហែងសម្លាប់ ដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ជនត្រូវចោទចំនួន១២នាក់រួមមាន៖ ទី១៖ ឈ្មោះ រ៉ន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ ចាន់ សៀវ ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣៖ ឈ្មោះ អឿន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ ម៉េត ពុទ្ធីវឌ្ឍនៈ ភេទប្រុស  អាយុ១៨ឆ្នាំ, ទី៥៖ ឈ្មោះ សោភ័ណ្ឌ សុភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៦៖ ឈ្មោះ ភា សុភ័ក្ត្រា ភេទប្រុស អាយុ២២ឆ្នាំ, ទី៧៖ ឈ្មោះ ប៊ុណ្ណា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ, ទី៨៖ ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ, ទី៩៖ ឈ្មោះ តួ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ, ទី១០៖ ឈ្មោះ: ពេជ្រ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ, ទី១១៖ ឈ្មោះ សាន់នី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ និងទី១២៖ ឈ្មោះ ដំ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (កំពុងគេចខ្លួន)។

សូមបញ្ជាក់ថា ជនត្រូវចោទទាំង១២នាក់ ត្រូវចោទប្រកាន់ពីបទគំរាមកំហែងថានឹងសម្លាប់, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៣៣ មាត្រា៤១១ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕