
រដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃមួយកន្លែង ត្រង់ចំណុចបរិវេណទីតាំងលក់ផ្កា ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងបានសង្គ្រោះសត្វក្អែកទឹកតូច និងមាន់ទឹកជាង៦០ក្បាល។

ប្រតិបត្តិការចុះបង្ក្រាបនេះ មានការសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការផ្លូវច្បាប់ដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ទើបឈានដល់ការចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃមួយកន្លែងនេះ។

សូមបញ្ជាក់ថា ក្រោយបង្ក្រាបទីតាំងរក្សាទុក និងជួញដូរសត្វព្រៃមួយកន្លែងនេះ ដកហូតបានសត្វក្អែកទឹកតូចរស់ចំនួន៦០ក្បាល និងមាន់ទឹករស់១ក្បាល ហើយសត្វព្រៃដែលបានរហូតត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ៕

Leave a Reply