
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសថៃ បានចាត់វិធានការការពារកម្រិតខ្ពស់បំផុតនៅខេត្ត Tak ព្រមទាំងប្រកាសបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេលមួយខែ ក្រោយប្រទេសមីយ៉ាន់ម៉ាផ្ទុះជំងឺអាសន្នរោគ កំពុងឆ្លងរាលដាលខ្លាំងគួរឲ្យព្រួយបារម្ភ។

ការប្រកាសបិទព្រំដែននេះក្រោយថៃរកឃើញមានជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលធ្វើការក្នុងស្រុក Mae Sot នៃខេត្តTak បានឆ្លងជំងឺអាសន្នរោគ បច្ចុប្បន្នបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់រួចហើយ។

ឧបនាយករដ្ឋមន្ត្រីការពារជាតិ លោក Phumtham Wechayachai បានដាក់បញ្ជា និងចាត់វិធានការឲ្យកងកម្លាំងប្រដាប់អាវុធ រួមជាមួយក្រសួងសុខាភិបាល ធ្វើការឲ្យបានមឺងម៉ាត់ក្នុងការការពារជំងឺអាសន្នរោគឆ្លងចូលមកក្នុងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីការពារជាតិថៃ បន្តថា ទាហាននិងពង្រឹងកម្លាំងត្រួតពិនិត្យការពារតាមព្រំដែន សមត្ថកិច្ចនិងដាក់បន្ថែមប៉ុស្តិ៍នគរបាលត្រួតពិនិត្យ ក្រសួងសុខាភិបាលបន្ថែមកន្លែងធ្វើចត្តាឡីស័ក និងពន្យល់ប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃជំងឺអាសន្នរោគ ចែកស្រោមដៃ និងម៉ាស ដើម្បីធានារក្សាអនាម័យ៕


Leave a Reply