ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំឱ្យប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ ពិសេសនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា។

យោងតាមលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្ត និងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ សម្រាប់ដាក់តាំងនិងប្រើប្រាស់ជាទូទៅ។

គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ទាំង៣ច្បាប់នោះរួមមាន៖

១. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
២. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ
៣. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕

អាស្រ័យហេតុនេះ សូមមន្ទីរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ និងសាធារណជន អនុវត្តប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕
Leave a Reply