ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសច្រាលចោលថា ក្រសួងសាមីមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការ នៅប្រទេសកម្ពុជានោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ ពីសំណាក់ជនអនាមិកដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ មកលើក្រសួងអប់រំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
អាស្រ័យហេតុនេះ ក្រសួងអប់រំ សុំប្រកាស់ឲ្យប្រភពព័ត៌មាន ជនអនាមិក ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ សូមធ្វើការកែសម្រួលលុបចេញជាបន្ទាន់ បើមិនដូច្នេះទេក្រសួងនិងមានចំណាត់ការតាមផ្លូវច្បាប់៕
Leave a Reply