ក្មេងទំនើងម្នាក់ជិះម៉ូតូម៉ាកហុងដាដ្រីម (Honda Dream) សម្រុកចូលផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿនឃាត់ភ្លាមៗ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្មេងទំនើងម្នាក់បានជិះម៉ូតូហុងដាដ្រីមសម្រុកចូលផ្លូវល្បឿនលឿន នៅច្រកចូលកំពង់ស្ពឺកើត គ•ម ២៦ ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ ពេលនេះត្រូវបាននគរបាលចរាចរណ៍ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបង្រ្កាបបានហើយ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់បន្ថែមថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវល្បឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំង ចាប់ពី ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧kW ឡើងទៅ និងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗ មួយចំនួន។ ក្នុងនោះ ដើម្បីស្នើសុំការអនុញ្ញាតទោចក្រយានយន្តត្រូវមានទំហំស៊ីឡាំងចាប់ពី យេ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧kW ឡើងទៅ ទើបអាចធ្វើដំណើរលើផ្លូវល្បឿនលឿនបាន។ ពលរដ្ឋខ្មែរមានបំណងចង់ធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រីវហេតុត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយបណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន ទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់៕


Leave a Reply