នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡា ត្រូវគិតគូរអំពីការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើការណែនាំបែបនេះព្រោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍ពីកំណើននៃជំងឺទឹកនោមផ្អែម មានការកើនឡើងយ៉ាងខ្លាំង។
បើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ សម្តេច ធ្លាប់បានឃើញផ្ទាល់ថា ជារៀងរាល់ថ្ងៃ មានក្មេងម្នាក់ទទួលទានភេសជ្ជៈផ្អែមដល់ទៅ ៣កំប៉ុងឯណោះ ក្នុងមួយថ្ងៃៗ។ សម្តេច ក៏ធ្លាប់ឃើញអ្នកបើកទូកនៅតំបន់ទេសចរណកំពុងភ្លុក ទទួលទានភេសជ្ជៈផ្អែម ដល់ទៅ ៦កំប៉ុង ក្នុងមួយថ្ងៃៗ ផងដែរ៕
Leave a Reply